ភ្នំពេញៈ តាមការជូនដំណឹងឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ក្នុងនោះ នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដានេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ទី១ តំបន់ភ្លើងលេខ D05 OP035 ប.ត281 PT897 ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន(សាខាចាក់អង្រែក្រោម) ទី២ តំបន់ភ្លើងលេខ ប.ត646 ប.ត663 PT355 PT502 ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក ខណ្ឌចំការមន(សាខាចាក់អង្រែក្រោម) ទី៣ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិម័ល ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ(សាខាអូរបែកក្អម) និងទី៤ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ភូមិព្រៃល្វា ភូមិព្រៃស្ពឺ ភូមិចោមចៅ ភូមិថ្មគោល ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិព្រៃសណ្ដែក ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សាខាអូរបែកក្អម)៕
មតិយោបល់