ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ញា សិទ្ធិ សុខចិត្តស៊ូជួបជុំធ្វើទាន តែមិនជុំសប្បាយៗ បង្កជំងឺកូវីត១៩

បើទោះជាបានទៅបាត់ដំបង តែតារាសម្ដែង និងជាតារាចម្រៀងផលិតកម្មក្លាសុិក លោក បញ្ញា សិទ្ធិ បានអះអាងយ៉ាងមុតមាំថា លោកមកលេង ឪពុកម្ដាយ គឺមិនមែនមកសប្បាយទេ។ អ៊ីចឹងហើយ ទើបលោកប្រកាសមិនចេញទៅជុំអ្នកណានោះទេ ដើម្បីសប្បាយៗ។ យ៉ាងណាមិញ គេឃើញលោកជួបជុំគ្នាធ្វើទាន អមដោយការប្រកាសថា បើជុំគ្នាធ្វើទានលោកសុខចិត្ត តែបើជុំគ្នាផឹកស៊ីសប្បាយៗ គឺលោកប្រយ័ត្នប្រយែង។

យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួន លោក បានសរសេរបង្ហោះថា “ថ្ងៃនេះខ្ញុំនឹងម្ចាស់ហាងកែសម្ភស្ស នីតា ប៊ីយូធី បានយកអំណោយបន្តិចបន្តួច មកចែកជូនយាយៗ ក្នុងគ្រាលំបាកនេះ ភូមិកំពុងសំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង”។ ការបង្ហោះសំណេរ អមដោយរូបភាពចែក អំណោយរបស់លោក ជាមួយនឹងក្រុមសប្បុរសធម៌ បានបង្ហាញយ៉ាងច្បាស់ថា បើទោះជាលោកទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្នាគ្រួសារ តែលោកក៏បានធ្វើរឿងល្អផងដែរ ដោយលោកបានប្រមែប្រមូលមិត្តភ័ក្ត្រ ធ្វើទានគួរឲ្យសរសើរ ដោយបានបង្ហោះនៅក្នុងហ្វេសប៊ុកថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានធ្វើទានជាមួយចាស់ជរាទុរគត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែលលោកធ្វើទាននោះទេ ដោយសារតែពេលកន្លងមកលោក បញ្ញា សិទ្ធិ គឺបានធ្វើទានបែបនេះញឹកញាប់មកហើយ ក្រៅពីចូលរូមស្ម័គ្រចិត្តជួយដល់សង្គម។ ក្នុងនោះម្ចាស់ហាងកែសម្ភស្ស នីតា ប៊ីយូធី ក៏បានប្រកាសថា នឹងបន្តចាប់ដៃជាមួយលោក បញ្ញា សិទ្ធ ចែកអំណោយធ្វើទានឲ្យបានញឹកញាប់ផងដែរ ក្នុងពេលបន្តបន្ទាប់៕

មតិយោបល់