អាមរិកៈ ការវាយលុរបស់យោធាតួកគី ទៅកាន់ភាគឦសាននៃប្រទេសស៊ីរី បានធ្វើទ្បើងជាបន្តបន្ទាប់ ក្រោយការដកកងទ័ពរបស់អាមេរិក ដែលបានធ្វើឲ្យលេចចេញសញ្ញាថ្មីមួយទៀត រវាងកងកម្លាំងដឹកនាំដោយឃឺដ និងកម្លាំងសាធារណរដ្ឋស៊ីរី ជាមួយការបង្កើតតំបន់ការពារលើទឹកដីស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
យោងតាមមន្រ្តីអាមេរិក សុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រ កាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងអាមេរិក បានធ្វើការបង្ហាញពីកម្លាំងរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីក្រុមអ្នកប្រយុទ្ធ ដែលគាំទ្រដោយទាហានតួកគី បានចូលទៅជិតកងកម្លាំងអាមេរិក ក្នុងអំឡុងពេលការវាយលុករបស់ពួកគេ ទៅកាន់ភាគឦសាន នៃប្រទេសស៊ីរី។
ប្រភពដដែលបានបន្ថែមថា យោធាអាមេរិក មិនបានបើកការបាញ់ប្រហារទេ ប៉ុន្តែយន្តហោះចម្បាំង ត្រូវបានហោះទៅកាន់តំបន់នោះ បន្ទាប់ពីកងកម្លាំងខ្លួន ឈរជើងនៅភាគឦសានប្រទេសស៊ីរី មើលឃើញថា ក្រុមប្រយុទ្ធ ដែលគាំទ្រដោយតួកគី ចូលមកជិតពួកគេ៕

មតិយោបល់