ក្រចេះ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញផ្សារឆ្លូង និងផ្ទះល្វែងព្រមទាំងដេប៉ូចែកចាយ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ត្រសក់ចាវ ស្កត្នោត ស្កអំពៅ និងស្ពៃជ្រក់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ភេសជ្ជៈ ចំនួន ១៧ កំប៉ុង ស្មើនឹង ៥.៧០០ មីលីលីត្រ
-ស្ករដូង ចំនួន ២ កញ្ចប់ ស្មើនឹង ០.៥ គីឡូក្រាម
-នំស្រួយ ចំនួន ៧ កញ្ចប់ ស្មើនឹង ១២ ក្រាម។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់ មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត៕


មតិយោបល់