ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN រំឭកអាណត្តិនៃបេសកកម្មរបស់ខ្លួននៅអ៊ីរ៉ាក់

UN: ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃចន្ទ ដើម្បីពង្រីកដំណោះស្រាយ សម្រាប់អណត្តិនៃបេសកកម្មជំនួយរបស់ខ្លួន ក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI) នេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៧ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៦។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ មានប្រទេសចំនួន ១៥ បានទទួលស្គាល់ពីសុវត្ថិភាពរបស់បុគ្គលិក UN ដើម្បីអនុវត្តការងាររបស់ខ្លួន សម្រាប់ជាប្រយោជន៍ដល់ប្រជាជនអ៊ីរ៉ាក់ និងបានអំពាវនាវឲ្យរដ្ឋាភិបាល នៃប្រទេសនេះ បន្តការផ្តល់សន្តិសុខ និងការគាំទ្រវត្តមានរបស់ UN ក្នុងប្រទេសអ៊ីរ៉ាក់ ចំពោះដំណោះស្រាយនេះ។

ក្រុមប្រឹក្សាសន្តិសុខបានរំឭកឡើងវិញ ពីការព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានភាពសន្តិសុខអ៊ីរ៉ាក់ នាពេលបច្ចុប្បន្ន ដែលកំពុងទទួលការគំរាមកំហែង ដោយក្រុមភេរវករ នៅក្នុងរដ្ឋអ៊ីស្លាម៕

មតិយោបល់