ព័ត៌មានសុខភាព

ប្រើរូបមន្តមួយនេះ កុំថាឡើយស្នាមជ្រួញ សូម្បីតែស្បែកធ្លាក់យារក៏បាត់ដែរ

នៅពេលដែលយើងចាស់ ភាពបត់បែននៃស្បែកចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ហើយស្នាមជ្រួញនឹងកើតឡើងមុនគេ មិនយូរប៉ុន្មានស្បែកធ្លាក់យារក៏កើតឡើងតាមក្រោយដែរ។ នេះជាដំណាក់កាលធម្មជាតិដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ លុះត្រាតែយើងត្រូវធ្វើអ្វីមួយដើម្បីទប់ស្កាត់។

តើយើងត្រូវធ្វើអ្វីដើម្បីទប់ស្កាត់បញ្ហាទាំងនេះបាន? មិនមែនគ្មានវិធីនោះទេ អ្នកអាចប្រើប្រាស់គ្រឿងផ្សំសាមញ្ញៗតែពីរមុខប៉ុណ្ណោះ ស្នាមជ្រួញនឹងត្រូវកាត់បន្ថយ ហើយស្បែកធ្លាក់យារក៏ត្រូវរឹតបន្តឹងមកវិញដែរ។

គ្រឿងផ្សំ៖
– ស៊ុតស
– ត្រសក់

ការរៀបចំ៖
– ដំបូងអ្នកកាត់ត្រសក់ពាក់កណ្តាលចិតសំបកចេញ រួចហាន់ជាចំណិតៗប្រវែង ១អ៊ីញ។ ដាក់ចូលទៅក្នុងម៉ាស៊ីន ក្រឡុកឲ្យបាន ២នាទី រហូតទាល់តែម៉ត់ក្លាយជាល្បាយ។
– បន្ទាប់មកត្រូវដាក់ស៊ុតសចូល ហើយក្រឡុកម្តងទៀតដើម្បីឲ្យវារលាយចូលគ្នា។

ការប្រើប្រាស់៖
អ្នកអាចប្រើប្រាស់ល្បាយនេះត្រង់កន្លែងដែលមានបញ្ហា ហើយរងចាំរយៈពេល ១៥នាទី សូមលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
អ្នកអាចអនុវត្តម៉ាស់បិទមុខនេះម្តង ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលបានលទ្ធផលគាប់ចិត្ត៕

No-Wrinkles-and-Sagging

មតិយោបល់