ព័ត៌មានអន្តរជាតិ

ទាហ៊ានតាលីបង់១២នាក់ត្រូវសម្លាប់ នៅភាគខាងត្បូងអាហ្គានីស្ថាន

អាហ្គានីស្ថាន: ស្នងការខេត្ត Aqa Noor Kintoz បាននិយាយថា ពួកសកម្មប្រយុទ្ធតាលីមួយចំនួន ១២ នាក់ត្រូវបានសម្លាប់ ក្នុងខេត្ត Helmand នៅថ្ងៃច័ន្ទ។

លោក Kintoz ប្រាប់ស៊ីនហួ ថា៖ “ក្រុមសកម្មប្រយុទ្ធ តាលីបង់បានព្យាយាម ចូលទៅកាន់ កន្លែងត្រួតពិនិត្យសន្តិសុខ នៅក្នុងស្រុក Nad Ali កាលពីពាក់កណ្តាលយប់ ប៉ុន្តែ កងកម្លាំងរបស់យើង បានធ្វើរបាយការណ៍ចារកម្ម វាយឆ្មក់ និងសម្លាប់ពួកឧទ្ទាម ១២ នាក់ នៅព្រឹកនេះ”។

មន្ត្រីបាននិយាយថា មេបញ្ជាការ ក្រុមទាំងពីរ Mullah Darwish និង Mullah Rahmat ស្ថិតក្នុងចំណោម អ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារនោះ។ លោក Kintoz បានបន្ថែមថា គ្មានគ្រោះថ្នាក់នៅលើបុគ្គលិកសន្តិសុខ នោះទេ។

ខេត្ត Helmand ជាមួយ រដ្ឋធានី Lashkar Gah ដែលមានការរីកលូតលាស់ ដំណាំអាភៀន និង ពួកសកម្មប្រយុទ្ធ និងមានចម្ងាយ៥៥៥គីឡូម៉ែត្រពីភាគខាងត្បូងនៃក្រុងកាប៊ុលនោះ បានក្លាយជាកន្លែងនៃ ការប្រយុទ្ធបង្ហូរឈាមគ្នា រវាងកងកម្លាំងរដ្ឋាភិបាលនិង ពួកតាលីបង់ ក្នុងរយ:ពេលពីរឆ្នាំកន្លងមកនេះ៕

មតិយោបល់