ព័ត៌មានអន្តរជាតិ

អាមេរិក គ្មានផែនការដកទ័ពចេញពីអ៊ីរ៉ាក់នោះទេ

អាមេរិកៈ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានប្រាប់អ្នកយកព័ត៌មាន នៅមន្ទីរបញ្ចកោណកាលពីថ្ងៃច័ន្ទថា ក្រុងវ៉ាស៊ីនតោន គ្មានផែនការដកទ័ពចេញពីប្រទេសអ៊ីរ៉ាក់នោះទេ បន្ទាប់ពីមានរបាយការណ៍ ផ្អែកតាមលិខិតយោធាអាមេរិក ស្ដីពីការត្រៀម សម្រាប់ការដកទ័ពចេញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

នៅពេលអ្នកកាសែតសួរអំពីលិខិតនោះ លោក Esper បាននិយាយថា“ គ្មានការសម្រេចចិត្តអ្វី ដែលត្រូវចាកចេញពីអ៊ីរ៉ាក់ទេ ហើយក៏គ្មានផែនការ ដើម្បីត្រៀមរៀបចំ ការចាកចេញនោះដែរ។

ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា «មិនមានការសម្រេចចិត្តណាមួយទ្បើយ ទាក់ទងនឹងបញ្ហាខាងលើនោះ៕

មតិយោបល់