កំពង់ចាមៈ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជា លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងណាយចុះអន្តរាគមន៍ ករណីភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ និងដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការមិនបណ្ដាលឲ្យឆាប់ឆេះបន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់