ព័ត៌មានអន្តរជាតិ

អាមេរិកគ្រោងកាត់បន្ថយ ការប្រើប្រាស់ពន្ធនាគារឯកជន សម្រាប់ដាក់អ្នកទោសសហព័ន្ធ

អាមេរិកៈ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួនបានគ្រោងបន្ថយការប្រើប្រាស់ពន្ធនាគារឯកជនសម្រាប់ដាក់ អ្នកទោសសហព័ន្ធចំពេលដែលអ្នកទោស សហព័ន្ធធ្លាក់ចុះ និងកើនឡើង នៃការព្រួយបារម្ភ អំពីបញ្ហាសុវត្ថិភាព និងសន្តិសុខនៅខាងក្នុងពួកគេ។

ចំនួនអ្នកទោសសហព័ន្ធរបស់សហរដ្ឋអាមេរិកបានកើនឡើងជិត ៨០០ភាគរយ នៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០១៣ ហើយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចំនួនអ្នកទោសកើនឡើង៊ អាជ្ញាធរសហរដ្ឋអាមេរិក បានចាប់ផ្តើមចុះកិច្ចសន្យាជាមូយពន្ធនាគារឯកជនដើម្បី ឃុំឃាំង អ្នកទោសសហព័ន្ធមួយចំនួន ជាងមួយទសវត្សរ៍កន្លងទៅនេះ។

អគ្គមេធាវីរង ឈ្មោះ Sally Yates បានលើកឡើងនៅ ក្នុងអនុស្សរណៈការិយាល័យពន្ធនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ថាការិយាល័យនេះគួរតែធ្វើការទម្លាក់ចំនួនអ្នកទោស និងធ្វើកិច្ចសន្យាថ្មីម្តងទៀត ឬ បន្ថយ វិសាលភាពអ្នកទោសរបស់ខ្លួន។

អគ្គមេធាវីរងបន្ថែមថា នៅខែ ឧសភា ឆ្នាំ២០១៧ ចំនួនអ្នកជាប់ពន្ធនាគារសរុប នឹងត្រូវបានកាត់បន្ថយឲ្យនៅតិចជាង ១៤,២០០នាក់ បានធ្លាក់ចុះពីប្រមាណជា ៣០.០០០នាក់ធៀបនឹងនៅឆ្នាំ២០១៣ ៕

 

BN-PL887_DOJPRI_P_20160818165655

មតិយោបល់