ហ្ស៊កដានីៈ មនុស្សរាប់រយនាក់ នៅហ្ស៊កដានីបានប្រមូលផ្តុំគ្នា នៅតំបន់ព្រំដែន ជាមួយប្រទេសស៊ីរីរយៈពេថ្ងៃទី២ ជាប់ៗគ្នា ដើម្បីផ្តល់ជំនួយដល់ជនភៀសខ្លួនចំនួន ២៧០,០០០ នាក់ ក្រោយពីពួកគេបានរត់គេចចេញពីអំពើហិង្សា ដែលកំពុងកើតមាននៅក្នុងខេត្ត Deraa របស់ស៊ីរី។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានធ្វើឡើងនៅពេលយុទ្ធនាការបរិច្ចាគជាតិ ត្រូវបានចាប់ផ្តើម ដើម្បីប្រមូលការផ្គត់ផ្គង់ ក្នុងនោះក៏មានទាំងសំលៀកបំពាក់ សម្រាប់គ្រួសារដែលបានរត់ភៀសខ្លួន នៅតាមទីប្រជុំជនភាគនិរតីនៃខេត្តដែលគ្រប់គ្រោង ដោយពួកឧទ្ទាម ជាកន្លែងដែលកងទ័ពរដ្ឋាភិបាលស៊ីរី បានធ្វើការវាយលុក។
លោក Hussein Smadi អ្នករៀបចំយុទ្ធនាការនេះ បាននិយាយប្រាប់សារព័ត៌មាន Al Jazeera ថា «វាគឺជាកាតព្វកិច្ចរបស់យើង ក្នុងការជួយពលរដ្ឋទាំងនោះ នៅគ្រានេះផងដែរ»៕
មតិយោបល់