ស៊ីរីៈ ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យ សំដៅទៅលើមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី។ នេះបើយោតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស ក៏បានរារាំងការវាយប្រហារនោះ ដោយជោគជ័យផងដែរ ហើយទីតាំងដំទ្បើងសម្ភារយោធា ក៏មិនមានការខូចខាតអ្វីឡើយ។
បន្ទាប់ពីការវាយប្រហារនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា «ជាមួយនឹងប្រព័ន្ធមីស៊ីលស្តង់ដារ ប្រឆាំងយន្ដហោះ ដែលត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានអាកាសរុស្ស៊ី គោលដៅអាកាសជាច្រើន ត្រូវបានបំផ្លាញនៅចម្ងាយសុវត្ថិភាព។
យ៉ាងណាមិញមិនមានអ្នករងរបួស ឬខូចខាតសម្ភារៈទេ ហើយមូលដ្ឋានអាកាស Hmeimim របស់រុស្ស៊ី កំពុងដំណើរការធម្មតា៕
មតិយោបល់