ព័ត៌មានជាតិ

ដឹងមូលហេតុពិតហើយ! គ្រាន់តែហៅ «អា» បណ្ដាលឲ្យសិស្សសាលាAISម្នាក់បាត់បង់ជីវិត

ភ្នំពេញ: កាលពីរសៀលម៉ោង ១៦ និង ៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងខណ្ឌបឹងកេងកង មានករណីក្មេងសិស្សសាលា២នាក់វាយគ្នា បណ្ដាលឲ្យរងគ្រោះដល់អាយុជីវិត។

ជនដៃដល់ឈ្មោះ នី លីស៊ាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សសាលា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ សំ សន្ធិវង្ស ប្រុសខ្មែរ អាយុ ១៤ ឆ្នាំ ជាសិស្សថ្នាក់ទី៩ឃ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់វ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា ) ខណ:ទៅដល់ជនដៃដល់បានដាល់ជនរងគ្រោះចំកណ្ដាលពោះបណ្ដាលឲ្យដួលទៅនឹងដីបាត់ស្មារតីតែម្ដង។ បន្ទាប់មកជនសង្ស័យឃើញដូចនេះក៏ជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង ហើយដោយនឹកស្មានតែជនរងគ្រោះន្លប់ មិត្តភក្រ្ដ័បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់