ព័ត៌មានជាតិ

និចវ៉ាជែងជាមួយZoomerX បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៥ និង ៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែតលេខ ៤៦-៤៧ ស្ថិតភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូម៉ាក និច ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AG-8131 បើកបរដោយឈ្មោះ ឆាន ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិកំលាប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទិសដៅពីជើងទៅត្បូង (របួសធ្ងន់) ខណ:មកដល់ចំណុចខាងលើបានធ្វើការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាមួយម៉ូតូម៉ាក ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-7890 បើកបរដោយឈ្មោះ សយ ពិសិដ្ឋ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិច្បាមន ឃុំ ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណ:បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់