ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ ២១នាក់ និងបាត់ខ្លួន ៥០នាក់ បន្ទាប់ពីទូកលិច នៅភាគខាងលិចប្រទេសភូមា

ណៃពិដោ:មនុស្សប្រមាណ ២១នាក់បានស្លាប់ និង ៥០នាក់ទៀតបាត់ខ្លួន បន្ទាប់ពី ទូកបំពាក់ម៉ាស៊ីនមួយគ្រឿង បានក្រឡាប់លិចនៅក្នុងដែនទឹកនៃតំបន់ Sittway របស់រដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសភូមា (មីយ៉ាន់ម៉ា)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។

ទូកដឹកជនភៀសខ្លួនប្រមាណជាង ១០០នាក់ ដែលបានលិចនោះ គឺបានធ្វើដំណើរ ទៅកាន់ជម្រកបណ្តោះ អាសន្នមួយក្នុងតំបន់ Sittway ដោយវាបានចាកចេញពីជុំរុំ Pauktaw ដើម្បីទទួលជំនួយស្បៀងអាហារដល់ជនភៀសខ្លួននានា។

គួរបញ្ជាក់ថា កងកម្លាំងសង្គ្រោះមីយ៉ាន់ម៉ា កំពុងតែព្យាយាមស្វែងរកអ្នកបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកលិចកាលពីថ្ងៃអង្គារ ស្របពេលដែលចំនួនមនុស្សស្លាប់នឹងអាចមានការកើនឡើង ខ្លាំងជាងនេះទៀត៕

photo_2016-04-20_10-27-34 photo_2016-04-20_10-27-37 photo_2016-04-20_10-27-42

មតិយោបល់