ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសចំនួន ៣០ ចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅប្រទេសវៀតណាម

វៀតណាមៈ ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម រាយការណ៍មកថា បណ្ដាលប្រទេស និងតំបន់ប្រមាណ ៣០ នៅទូទាំងពិភពលោក បានចុះឈ្មោះដើម្បីចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទីបួន (HANIFF) ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ ២០១៦ ក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

នេះជាចំនួនខ្ពស់បំផុត សម្រាប់ការចូលរួមពីបណ្ដាលប្រទេសខាងក្រៅ ក្នុងព្រឹត្តិការណ៍នេះ ដែលកាលពីមុន មហោស្រពភាពយន្ត គ្រាន់តែអញ្ជើញអ្នកផលិតខ្សែភាពយន្ដ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមកចូលរួមប៉ុណ្ណោះ៕

phim1

មតិយោបល់