ព័ត៌មានអន្តរជាតិ

នៅស៊ីរីមនុស្ស៨០ នាក់ ត្រូវបានសម្លាប់ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ក្រោមការសង្ស័យថាយន្តហោះចម្បាំងរុស្ស៊ី បើកការវាយប្រហារ

ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ៨០នាក់ ត្រូវបានបាត់បង់ជីវិត ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសង្ស័យថា ជាទង្វើរបស់រដ្ឋាភិបាលរុស្ស៊ី និងស៊ីរី ដែលបានបើកការវាយប្រហារ នៅភាគខាងកើត និងខាងត្បូងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមរបាយការណ៍ បានបង្ហាញឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺសុទ្ធសឹងជាជនស៊ីវិល។

ពាក់ព័ន្ធនឹងបញ្ហនេះ អាជ្ញាធរមូលដ្ឋា បាននិយាយថា នៅភាគខាងកើតខេត្ត Deir Az Zor គេសង្ស័យថាមានយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានវាយប្រហារភូមិអាល់សាហ្វា ស្ថិតនៅខាងកើតច្រាំងនៃទន្លេ Euphrates កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សប្រហែល ៥៥ នាក់។

ទន្ទឹមនឹងនេះដែរ នៅភាគខាងកើតស្រុក Eastern Ghouta ដែលស្ថិតនៅខាងក្រៅរដ្ឋធានី Damascus គឺមានមនុស្សយ៉ាងតិច ២៥ នាក់ ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង ក្រោមបទប្រកាន់ពីសំណាក់រដ្ឋាភិបាលស៊ីរី និងរុស្ស៊ី នៅក្នុងតំបន់ដែលពួកគេគ្រប់គ្រងជាច្រើន កាលពីថ្ងៃអាទិត្យ។

សូមជំរាបថា ខេត្ត Deir Az Zor គឺជាផ្នែកមួយនៃការបះបោរចុងក្រោយរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និង​ក្រុម​​ឧទ្ទាម​ប្រដាប់​អាវុធ​​ឡេវ៉ាន់ ដែលត្រូវបានគេស្គាល់ផងដែរថាជាពួក ISIS នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់