សៀមរាបៈ ជនជាតិហ្វីលីពីន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ទៅតាមបណ្តឹងពីបទឆបោកលុយ៤៨០ដុល្លារ ពីស្ត្រីរងគ្រោះជាជនជាតិអាមេរិចកាំងម្នាក់។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ EGUEZ JERMYEONEE ANNDECASTRO ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដលិខិតឆ្លងដែនលេខEB7997414 ស្នាក់នៅផ្ទះជួលភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ ទី២.ឈ្មោះCRISANTAVICTCHAT ភេទស្រី អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដកាន់លិខិតឆ្លងដែនលេខEC2170633 ស្នាក់នៅផ្ទះជួលនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។
សមត្ថកិច្ចបានបន្ដថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិ ហ្វីលីពីន ចំនួន ០២នាក់ យោងទៅតាមបណ្តឹង របស់ស្ត្រីរងគ្រោះជាជនជាតិអាមេរិចកាំង ករណីឆបោកលុយ៤៨០ដុល្លារ។
សមត្ថកិច្ច បានបន្ថែមទៀតថា នៅថ្ងៃទី០៣ ខែសីហា នេះជនសង្ស័យត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់