អ៊ីរ៉ង់ៈ សេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឲ្យកងទ័ពជើងទឹកខ្លួន បំផ្លាញនាវាអ៊ីរ៉ង់ណា ដែលចូលមកជិត និងបំភិតបំភ័យដល់នាវាចម្បាំងអាមេរិក នៅលើសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានប្រឆាំងអាមេរិក ជុំវិញការរៀបចំចលនាយោធាណាមួយ នៅក្នុងឈូងសមុទ្រពែរ្ស ដោយចង្អុលបង្ហាញថា ទីតាំងនោះ ជាផ្លូវទឹកប្រវត្តិសាស្ត្រអ៊ីរ៉ង់។
ដោយលោក រ៉ូហានី បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅទីក្រុងតេអេរ៉ង់ថា អាមេរិកគួរតែដឹងឈ្មោះផ្លូវទឹកនោះ ថាជាឈូងសមុទ្រពែរ្ស មិនមែនឈូងសមុទ្រញូវយ៉ក និងវ៉ាស៊ីនតោននោះទេ។ ហេតុនេះ ពួកគេ [អាមេរិក] គួរតែបញ្ឈប់ការរៀបចំផែនការ ប្រឆាំងនឹងអ៊ីរ៉ង់តទៅទៀត៕
មតិយោបល់