ស៊ីរីៈ ការវាយប្រហារនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយស៊ីរី រាយការណ៍ជុំវិញការឈ្លានពានរបស់អ៊ីស្រាអែល លើដែនអាកាសលីបង់ ដែលយ៉ាងហោចណាស់ បានសម្លាប់ជនស៊ីវិលចំនួន ៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ចេញពីតំបន់ Golan Heights ដែលពួកគេបានកាន់កាប់ សំដៅទៅគោលដៅនៅភាគខាងត្បូងប្រទេសស៊ីរី។
ដោយការវាយប្រហារនេះ គ្រាន់តែបានធ្វើឱ្យខូចខាតសម្ភារប៉ុណ្ណោះ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់នោះទេ៕
មតិយោបល់