ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស៥នាក់ស្លាប់ និង ៣នាក់រងរបួសក្នុងការបាក់ស្រុតផ្លូវរូងក្រោមដីនៅចិន

ចិនៈអាជ្ញាធរនិយាយថា មនុស្ស៥នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅពេល ផ្លូវរូងក្រោមដីកំពុងតែសាងសង់បានប្រាក់ស្រុត នៅភាគខាងត្បូងនៃតំបន់ស្វ័យយ័តGuangxi Zhuang ប្រទេសចិន។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៦ ខែកក្តដា ឆ្នាំ ២០១៦។

គ្រោះថ្នាក់នេះបានកើតឡើងនៅប្រហែលម៉ោង ៨ និង ៣០ព្រឹក ថ្ងៃព្រហស្បតិ៍នៅពេលដែលផ្លូវក្រោមដីនៅជិតអាងស្តុកទឹក នៅក្នុងទី Laibin មួយបានស្រុតចុះជាប់កម្មករ៨នាក់នៅខាងក្នុង។

មនុស្ស៥នាក់ត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោងប្រហែល ៦ និង ១០នាទីល្ងាចរសៀលថ្ងៃសុក្រ។ ម្នាក់ក្នុងចំណោមអ្នករងរបួស កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈពេលដែលអ្នកនៅសល់បានរងរបួសស្រាល៕

968250-five-killed-by-south-china-sinkhole

មតិយោបល់