ប៉េកាំងៈ រដ្ឋាភិបាលចិនបានបិទវែបសាយចំនួន ៣.៦១២វែបសាយ ក្នុងឆមាសទីមួយឆ្នាំ២០១៦នេះ ដែលក្នុងនោះមាន ៨១១ ជាវែបសាយអាសអាភាស។
ការិយាល័យជាតិប្រឆាំងការបោះពុម្ពសាធារណៈ និងអាកាសអាភាស បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា រូបភាពប្រមាណ ៨៦៩.០០០សន្លឹកជារូបភាពគ្រោះថ្នាក់ ដោយក្នុងនោះមាន ៥២៩.០០០សន្លឹក ជារូបភាពបែបស្រើបស្រាល ហើយត្រូវបានលុបចេញក្នុងរយៈពេល ៦ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ដែលបានចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងទៅលើគោលដៅនៃការផ្សាយទៅក្រៅប្រទេស និងការប្រើប្រាស់ដោយបុគ្គលផ្ទាល់ដើម្បីរកប្រាក់ពីវែបសាយអាសអាភាសនេះ។
ពាក់ព័ន្ធនឹងវែបសាយខុសច្បាប់នេះ អាជ្ញាធរមិនទាន់រកឃើញដំណោះស្រាយលើករណីចំនួន ៣០នៅឡើយទេ ប៉ុន្តែបានដាក់ការសង្ស័យថា ក្រុមទាំងនោះបានប្រើប្រាស់បណ្តាញសង្គមដូចជា WeChatដើម្បីចែកចាយរូបភាពអាសអាភាស ហើយរូបដែលសង្ស័យជាច្រើន គឺជាអ្នកដែលមិនទាន់គ្រប់អាយុនោះទេ៕
មតិយោបល់