ជប៉ុនៈ យ៉ាងហោចណាស់មនុស្ស ១៩ នាក់ស្លាប់ និង ៤៥នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារ ចាក់សម្លាប់នឹកកាំបិត នៅឯមជ្ឈមណ្ឌលថែទាំសុខភាព ក្នុងទីក្រុង Sagamihara ប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
ជនសង្ស័យបុរសវ័យ ២០ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគាត់ប្រគល់ខ្លួនឯងឲ្យប៉ូលិសចាប់។
បើតាមរបាយការណ៌ដកស្រង់សម្ដីពីប៉ូលិស ជនសង្ស័យបាននិយាយថា «ខ្ញុំចង់កម្ចាត់ជនពិការពីពិភពលោកនេះ»។
គួរបញ្ជាក់ដែរថា មនុស្ស ១៥នាក់ បានស្លាប់ ខណៈដែល ៤នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
មតិយោបល់