ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី ធ្វើដំណើរតាមយន្តហោះចម្បាំង MiG 29s និង Su-24 ទៅកាន់ប្រទេសលីប៊ី

អាមេរិក: យោធារុស្ស៊ី បានធ្វើដំណើរតាមយន្តហោះចម្បាំង MiG 29 និង SU-24 ទៅកាន់មូលដ្ឋានអាកាស ប្រទេសលីប៊ី ខណ:មានការអមហោះហើរ ដោយយន្ដហោះផ្សេងៗទៀត។ នេះបើយោតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភាព ឆ្នាំ២០២០។

ដោយសកម្មភាពនេះ មន្ត្រីយោធាសអាមេរិក កាលពីថ្ងៃពុធ បាននិយាយថា ការដាក់ពង្រាយកម្លាំងទ័ពអាកាស របស់រុស្ស៊ី អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាម នៅក្នុងប្រទេសលីប៊ី។

សូមជំរាបថា រដ្ឋាភិបាលក្រុងមូស្គូ ត្រូវគេកត់សម្គាល់ថា បានគាំទ្រកងម្លាំងជាតិលីប៊ី (LNA) របស់លោក Khalifa Haftar ជាមេដឹកនាំរដ្ឋាភិបាលលីប៊ីភាគខាងកើត នៅក្នុងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាល​លីប៊ី​ ដែលទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ ​និងប្រទេសតួកគី៕

មតិយោបល់