អ៊ីរ៉ាក់:បើតាមប្រភពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងថា មនុស្សសរុបចំនួន ៣៥នាក់ត្រូវបានស្លាប់នាថ្ងៃអាទិត្យនេះ ក្រោយការវាយប្រហារតាមផ្លូវអាកាស ដែលដឹកនាំរួមគ្នារវាងអាមេរិក និងអុីរ៉ាក់ បង្កឲ្យមាន
ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប្រទេសអ៊ីរ៉ាក់ និងពួកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅខេត្តភាគខាងលិចនៃទីក្រុង Anbar។នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦។
យ៉ាងហោចណាស់ពួកក្រុមសកម្មប្រយុទ្ធ IS ចំនួច ១៧នាក់បានស្លាប់ និងរថយន្តចំនួន ៥ របស់ពួកគេត្រូវបានបំផ្លាញនៅពេលយន្តហោះចម្បាំងអន្តរជាតិ បានទម្លាក់គ្រាប់បែកនៅទីតាំង IS ក្នុងតំបន់ Albu Ali al-Jasim នៅខេត្តភាគខាងជើងនៃទីក្រុងរ៉ាម៉ាឌី ចម្ងាយ ១១០ គីទ្បូម៉ែត្រពីទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។
ដោយទ្បែកក្នុងនោះដែរ ក៏មានពួកទាហាចំនួន ៨នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស នៅពេលដែលមានគ្រាប់បែកអត្តឃាតមួយ បានដាក់នៅក្នុងទ្បានហើយបើកចូលទៅបំផ្ទុះក្នុងមូលដ្ឋានយោធាមួយ ក្នុងតំបន់ Roufa ភាគខាងឦសាននៃទីក្រុង Garma ដែលបានរឹបអូសដោយពួកក្រុមសកម្មប្រយុទ្ធ IS នៅភាគខាងកើតទីក្រុង Fallujah ចម្ងាយ ៥០ គីទ្បូម៉ែត្រពីភាគខាងលិចនៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់៕
មតិយោបល់