តៃវ៉ាន់ៈ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា យន្ដហោះចម្បាំងរបស់ចិន បានហោះចូលដែនអាកាសរបស់ខ្លួន ដែលជំរុញឱ្យកងទ័ពអាកាសតៃវ៉ាន់ ចេញការព្រមាន ដោយពាក្យសម្ដី និងធ្វើសកម្មភាពឆ្លើយតបភ្លាមៗ ដើម្បីបណ្ដេញការឈ្លានពាននេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
ក្រុមយន្តហោះចម្បាំងប្រភេទ Su-30 ដែលមួយចំនួនជាយន្ដហោះទំនើបជឿនលឿនបំផុតរបស់ចិន បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ។ ដោយក្រសួងការពារជាតិ បានបន្ថែមថា ក្រុមអ្នកបើកយន្តហោះទាំងនោះ ត្រូវបានផ្តល់ការព្រមាន ដោយផ្ទាល់មាត់ឱ្យចាកចេញ បន្ទាប់មកយន្តហោះចម្បាំងតៃវ៉ាន់ បានដេញពួកគេឲ្យត្រទ្បប់ទៅវិញ។
ការលុកលុយ បានកើតឡើងចំពេលដែលកោះតៃវ៉ាន់ បានប្រកាសថា ការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ប្រចាំឆ្នាំរបស់ខ្លួន នឹងត្រូវធ្វើឡើងនៅខែក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំង ចុះចតនៅលើកោះខ្លួន៕
មតិយោបល់