រុស្ស៊ី: មជ្ឈមណ្ឌលរុស្ស៊ីដើម្បីការផ្សះផ្សានៅក្នុងប្រទេសស៊ីរី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា យន្តហោះរុស្ស៊ី បានបញ្ជូនផលិត ផលស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN ប្រមាណ ៤០តោន ទៅកាន់ទីក្រុង Deir EZ-Zor ភាគខាងកើតរបស់ប្រទេសស៊ីរី ដែលបានឡោមព័ទ្ធទៅដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា IS ។
មជ្ឈមណ្ឌលនេះបានបន្តឱ្យដឹងថា ការផ្តល់ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈទ័ពឆ័ត្រយោង ហើយនិងជំនួយជាច្រើនតោនទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់ Al-Kabu នៅក្នុងខេត្តកណ្តាល Homs និងតំបន់ Azizia នៅភាគខាងជើងខេត្ត Aleppo។
មជ្ឈមណ្ឌលនេះ បានសង្កត់ធ្ងន់ថា លើសពីនេះទៀត ការផ្ដល់នូវជំនួយសុខាភិបាលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ៥២នាក់ ក្នុងនោះមានទាំងកុមារ ២៤នាក់នៅស៊ីរីផងដែរ។ ហើយជំនួនមនុស្សធម៌សម្រាប់ប្រជាជនស៊ីរីនៅក្នុងខេត្ត Aleppo គឺទទួលបាននំបុ័ង។
សូមបញ្ជក់ថា សង្គ្រាមស៊ីវិលអស់រយៈពេលប្រាំឆ្នាំនៅប្រទេសស៊ីរី បានសម្លាប់មនុស្សជាង ២៥០.០០០នាក់ និងបានជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត៕
មតិយោបល់