ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីហ្វីលីពីន៖ បញ្ហាសមុទ្រចិនខាងត្បូង មិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទ្បើយ

ហ្វីលីពីនៈ កិច្ចព្រមព្រៀងគ្នារវាងរដ្ឋមន្រ្តីប្រទេសទាំងពីរ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា បញ្ហាសមុទ្រចិន ខាងត្បូង មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងហ្វីលីពីន ឬកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនោះទ្បើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

ចិន និងហ្វីលីពីនមានសមត្ថភាព និងឆន្ទៈគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានៅលើមូលដ្ឋាន ដែលមានស្រាប់ តាមរយៈការចរចាទ្វេភាគី និងយន្តការពិគ្រោះយោបល់រវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក Gao Hucheng បាននិយាយថា បន្ទាប់ពីកិច្ចប្រជុំ ជាមួយសមភាគីរដ្ឋមន្រ្តីប្រទេសហ្វ៊ីលីពីន លោក Ramon Lopez នៅក្នុងរដ្ឋធានីប្រទេសឡាវ។

នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៨ កាលពីថ្ងៃពុធ លោក Gao បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ បានផ្តោតលើវិធានការ ដើម្បីការអភិវឌ្ឍនូវទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងនោះ រដ្ឋមន្រ្តីហ្វីលីពីន ក៏បានសម្តែងនូវឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយចិនតាមរយៈ ការសន្ទនាទ្វេភាគីដោយផ្ទាល់ និងការបង្កើតឲ្យមានលក្ខខណ្ឌអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីផងដែរ៕

135567354_14704394894801n

មតិយោបល់