ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: បុរី ជីប ម៉ុង លែន ព្យាយាមលាក់បាំងព័ត៌មាន ខណៈមានបុរសម្នាក់ស្លាប់

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Post News ឲ្យបានដឹងថា យុវជនម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៅក្នុងបុរី ជីប ម៉ុង លែន ស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កមានការភ្នាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣ទៀតភ្លឺថ្ងៃទី៦ សីហានេះ។

តាមសេចក្ដីរាយការណ៍បានបន្តថា បុរសរងគ្រោះខាងលើ ជាកម្មករសំណង់ក្នុងបុរី ជីប ម៉ុង លែន រីឯការចងកសម្លាប់ខ្លួននោះ គេមិនទាន់ដឹងថា ជាករណីអ្វីនោះទេ។ នៅក្នុងហេតុការណ៍នោះដែរ ម្ចាស់បុរី ជីប ម៉ុង លែន បានព្យាយាមបិទបាំងព័ត៌មាននេះមិនឲ្យសមត្ថកិច្ច និងអ្នកសារព័ត៌មានដឹង តែត្រូវបានធ្លាយព័ត៌មាននេះ តាមរយ:អ្នកនៅក្នុងបុរីនោះ បង្កឲ្យមានការភ្ងាក់ផ្អើលសមត្ថកិច្ចតែម្ដង។ ក្នុងហេតុការណ៍ដែរ ម្ចាស់បុរីបានព្យាយាមរារាំងអ្នកកាសែតមិនឲ្យថតរូប និងយកព័ត៌មាននៅក្នុងហេតុការណ៍នោះទេ ហាក់បីដូចជា ការស្លាប់នេះមានភាពមិនប្រក្រតី៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ:

photo_2016-08-06_10-11-43

photo_2016-08-06_10-11-44

photo_2016-08-06_10-11-46

photo_2016-08-06_10-11-47

photo_2016-08-06_10-11-50

photo_2016-08-06_10-11-54

photo_2016-08-06_10-11-56

photo_2016-08-06_10-11-58

photo_2016-08-06_10-11-59

photo_2016-08-06_10-12-01

photo_2016-08-06_10-12-03

photo_2016-08-06_10-12-04

មតិយោបល់