ព័ត៌មានកីឡា

មានការប៉ះទង្គិចគ្នាមួយ អំឡុងពេលបើកកម្មវិធីអូឡាំពិកកាលពីយប់មិញ

អំឡុងពេលបើកកម្មវិធីអូឡាំពិករដូវក្ដៅ នៅប្រទេសប្រេស៊ីលកាលពីយប់មិញនេះ មានការប៉ះទង្គិចគ្នាមួយជាមួយអ្នកគាំទ្រនិងប៉ូលិស បន្ទាប់ពីពួកគេព្យាយាមអុកឡុកព្រឹត្តិការណ៍នេះ។

ក្រុមប៉ូលិសបានបាញ់សារធាតុបង្ហូរទឹកភ្នែកដាក់អ្នកគាំទ្ររាប់រយនាក់ ដែលកំពុងអុកឡុកនៅក្រៅកន្លែងប្រារព្ធពិធី ខណៈដែលមានមនុស្សផ្សេងទៀតបានដុតផ្សែង និងអាវអូឡាំពិកជាដើម ក្នុងន័យប្រឆាំងការធ្វើជាម្ចាស់ផ្ទះរបស់ប្រេស៊ីល ដោយគិតថាចំណាយប្រាក់ច្រើនឥតប្រយោជន៍។

36EB2AAC00000578-3726403-image-a-14_1470442884813

បន្ទាប់ពីមានការចាប់ខ្លួនក្រុមប្រឆាំងប៉ុន្មាននាក់នោះមក ក្រុមអ្នកតវ៉ាផ្សេងទៀតរួមទាំងនៅទីក្រុង Sao Paulo ផងនោះ បានសំដែងការសោកស្ដាយជាពន់ពេក ចំពោះចំណាត់ការរបស់ប្រធានាធិបតី Michel Temer ។ ដោយសំអាងថាពួកគេធ្វើបែបនេះ ដើម្បីប្រទេសជាតិប្រេស៊ីលប៉ុណ្ណោះ មិនមានអ្វីបង្កជារបួសស្នាមដល់អត្តពលិកឡើយ។

ប្រេស៊ីលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកនេះ ត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីរៀបចំ ខណៈដែលសេធ្ឋកិច្ចប្រទេសនេះកំពុងតែរងគ្រោះនៅឡើយ៕

 

36EB2BA900000578-3726403-image-a-12_147044284332036EB2BA400000578-0-image-a-2_147044240504136EB2CDB00000578-0-image-a-10_147044275738836EBFD7300000578-3726403-image-a-1_1470449680220

 

 

36EB77E600000578-3726403-image-a-23_147044462483636EB59B100000578-0-image-a-1_147044229976636EB836A00000578-3726403-image-a-15_1470443555590

មតិយោបល់