ព័ត៌មានអន្តរជាតិ

ជនចំណាកស្រុករាប់រយនាក់ស្លាប់ ដោយសារលិចទូកពីរគ្រឿងនៅឈូងសមុទ្រលីប៊ី

ប៊ីប៊ីស៊ីៈ បើតាមមន្រ្តីទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ជនចំណាកស្រុកប្រហែល ២៤០នាក់ គឺត្រូវបានគេជឿជាក់ថាស្លាប់ នៅក្នុងឧបតិហេតុលិចទូកចំនួនពីរគ្រឿង នៅឈូងសមុទ្ររបស់ប្រទេស លីប៊ី។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រាប់អ្នកសារព័ត៌មានថា អ្នកនៅរស់រានមានជីវិតត្រូវបានគេនាំមកលើកោះ Lampedusa របស់ប្រទេស អ៉ីតាលី ចំណែកអ្នកស្លាប់ គេមិនទាន់រកឃើញសាកសពនៅឡើយទេ។

បើតាមអ្នកនាំពាក្យអង្គការទេសន្តប្រវេសន៍អន្តរជាតិ លោក Leonard Doyle បាននិយាយថា មានជនចំណាកស្រុកច្រើនជាង ៤.២០០នាក់ បានស្លាប់ដោយសារតែការធ្វើដំណើរដ៏ប្រថុយប្រថាន ឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ នៅក្នុងឆ្នាំ២០១៦នេះ។ អង្គការសហប្រជាជាតិ បានព្រមានថា នៅឆ្នាំ២០១៦នេះ ចំនួនជនចំណាកស្រុកដែលធ្វើសំណើរតាមមធ្យោយបាយផ្លូវទឹកនេះ អាចមានការកើនឡើង។ នៅឆ្នាំ២០១៦នេះដែរ គឺមានជនចំណាកស្រុកចំនួនជិត ៣០០.០០០នាក់ បានធ្វើដំណើរឆ្លងកាត់សមុទ្រ៕

_92236363_a958bec6-47be-4a34-9a09-25b181980ce7

មតិយោបល់