ម៉ាឡេស៊ីៈ ប្រភពពីមុន្ត្រីបានឲ្យដឹងថា ពលរដ្ឋមីយ៉ាន់ម៉ា ១៣៨នាក់បានជាប់ឃុំខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេរៀបចំបញ្ចូនត្រឡប់ទៅស្រុកវិញហើយ នៅថ្ងៃស្អែក។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៤។
ក្រសួងការបរទេសមីយ៉ាន់ម៉ា និយាយថា នៅក្រោមការរៀបចំរបស់សហព័ន្ធអនាគតមីយ៉ាន់ម៉ាកាន់តែភ្លឺថ្លា Kanbawza ពលរដ្ឋមីយ៉ាន់ម៉ា ១៣៨នាក់ដែលបានជាប់ឃុំ និងត្រូវបានចេញវិញ្ញាបនប័ត្របញ្ជាក់អត្តសញ្ញាណ នឹងត្រូវបញ្ជូនឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា ពីរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី ។
ប្រភពបន្ថែមថា បច្ចុប្បន្ន ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ២,២៩៤នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគា១១កន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ពីបទចោទប្រកាន់ខុសៗគ្នា ហើយពលរដ្ឋ ១៣៨នាក់នេះ គឺក្រុមដំបូងដែលត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់