ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមាននាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ថា ឆាប់ខាងមុខ អាចនឹងឃើញការបាញ់មីស៊ីលផ្លោងពិតរបស់ខ្លួន

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានសម្តែងការសោកស្តាយ ចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេថា ជាមនុស្សល្ងីល្ងើ និងមាននយោបាយរាក់កំភេល ជុំវិញការហៅការធ្វើតេស្តថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង ថាជាការបាញ់មីស៊ីលផ្លោង បំពាក់គ្រាប់រ៉ុក្កែតខ្នាតធំមួយ ដែលលោកចាត់ទុកថា វាគឺជាការគំរាមមួយយ៉ាង ពិតប្រាដកនាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលសមុទ្រនៅឆ្នេរសមុទ្រខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដែលវាជាការធ្វើតេស្តលើកទី ៤ សម្រាប់កម្មវិធីបាញ់រ៉ុក្កែតដ៏ធំ និងថ្មីស្រទ្បាងរបស់ខ្លួន ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការសាកល្បងចុងក្រោយនេះ។

បន្ទាប់ពីមានការបាញ់ប្រហាររបស់ទីក្រុងព្យុងយ៉ាង លោក អាបេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយក្រុងតូក្យូ នឹងតាមដានស្ថានការណ៍នេះ ជាមួយដៃគូរបស់ខ្លួន៕

មតិយោបល់