ប៉ាគីស្ថានៈ ប្រព័ន្ធផ្សាយក្នុងស្រុក Urdu បានរាយការណ៍នៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មនុស្ស២៩នាក់ត្រូវបានសម្លាប់ និងបាត់ខ្លួនជាច្រើនាក់ផ្សេងទៀត ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កួច នៅភាគខាងត្បូង ខេត្ត Sindh និង បណ្តាខេត្តនានានៅភាគនិរតីតំបន់ Balochistan ប្រទេសប៉ាគីស្ថានក្នុងរយះពេលបីថ្ងៃកន្លងមកនេះ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៦។
សារព័ត៌មាន Geo News បានរាយការណ៍ថា ក្រុងការ៉ាជី ខេត្ត Sindh ត្រូវបានភ្លៀងវាយប្រហារយ៉ាងធ្ងន់ធ្ងរ ជាច្រើនកន្លែង ហើយយ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវបានសម្លាប់ និងច្រើននាក់ទៀតរងរបួស។
ទន្ទឹមនឹងនេះដែរ មូលនិធិអង្គការក្រៅរដ្ឋាភិបាល Edhie ក្រុងការ៉ាជីបាន និយាយថា មនុស្ស៨នាក់បាន ស្លាប់ដោយឆក់ខ្សែភ្លើង នៅក្នុងទីក្រុងនេះ ខណៈនាក់ផ្សេងទៀតត្រូវបានស្លាប់ក្នុងឧប្បត្តិហេតុដាច់ដោយ ឡែកនៃការ បាក់លំដំបូលផ្ទះ ហើយ ៧នាក់ទៀតត្រូវបានស្លាប់ ក្នុងគ្រោះថ្នាក់ភ្លៀងធ្លាក់ខ្លាំងនៅស្រុកផ្សេងទៀតក្នុងខេត្តនេះ។
សូមបញ្ជាក់ថាការធ្វើចរាចរណ៍ផ្លូវគោក និងផ្លូវអាកាស ត្រូវបានរំខានដោយសារតែមានភ្លៀងធ្លាក់ខ្លាំងចាប់ផ្តើមពីរសៀលថ្ងៃសុក្រ ហើយបានបន្តរហូតដល់ថ្ងៃអាទិត្យនេះ៕
មតិយោបល់