ចិន: អាជ្ញាធរក្នុងស្រុកបាននិយាយនៅថ្ងៃអាទិត្យនេះថា រអិលបាក់ដីដែលបង្កឡើងដោយការរុករករ៉ែ ដោយខុសច្បាប់នៅកន្លែងយកថ្មចោលនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលបានបណ្តាលឲ្យមនុស្ស ៥នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ សីហា ឆ្នាំ២០១៦នេះ។
ក្រុមមន្រ្រដ្ឋាភិបាលស្រុកបានឱ្យដឹងថា មនុស្សម្នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការរអិលបាក់ដី ដែល បានកើតឡើងនៅម៉ោងប្រហែល ៥ព្រឹកមិញ នៅកន្លែងយកថ្មចោលនៅក្នុងស្រុក Fengrun នៃទីក្រុង Tangshan។
សូមបញ្ជាក់ថា មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ហើយការស៊ើបអង្កេតរបស់ប៉ូលិសនៅតែដំណើរបន្ត៕
មតិយោបល់