ឥណ្ឌាៈ តារាសម្ដែងឥណ្ឌា លោក Shah Rukh Khan ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Los Angeles ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។
តារាបូលីវូដរូបនេះ បានប្រកាសពីការឃាត់ខ្លួនរបស់លោក នៅតាមបណ្តាញសង្គម Twitter។
លោក Khan បានសរសេរនៅលើគណនី Twitter របស់ខ្លួន នៅថ្ងៃសុក្រនេះថា «ខ្ញុំយល់ច្បាស់ និងគោរពតាមច្បាប់សន្តិសុខពិភពលោក ប៉ុន្តែបែរជាត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ អាមេរិកទៅវិញ ពិតជាធ្វើឲ្យខ្ញុំឈឺក្បាលវិលមុខណាស់»។
ការឃុំខ្លួនរបស់លោកនេះ ខាងអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនោះទេ ប៉ុន្តែក្រោយពីឃាត់ខ្លួន លោកប្រហែលរយៈពេល ៤ ម៉ោង ក្រុមមន្រ្តីអន្តោប្រវេសន៍ និងជំនួយការលេខាធិការក្រសួងការបរទេស របស់អាមេរិកស្តីពីការកិច្ចការអាស៊ីខាងត្បូង និងភាគកណ្តាល លោកស្រី Nisha Biswal បានធ្វើការសុំទោស លោក Khan ផងដែរ៕
មតិយោបល់