អ៊ុយក្រែនៈ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែននឹងបាត់បង់ថវិកាយ៉ាងហើយចណាស់ ១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ដោយសារពាណិជ្ជកម្ម និង ការរឹតបន្តឹងបណ្តុះអាសន្នរបស់រុស្ស៊ី ។
ឧបនាយករដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ុយក្រែន អ្នកស្រី Nataliya Mykolska បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Apostrophe ថា ការហាមឃាត់បណ្តុះអាសន្នរបស់រុស្ស៊ី និងការកាត់បន្ថយបរិមាណការនាំចេញរបស់អ៊ុយក្រែនដោយផ្ទាល់ទៅ Kazakhstan និង Kyrgyzstan បានកាត់បន្ថយផលិតផលក្នុងស្រុកសរុប(GDP) អ៊ុយក្រែន ០.៣ ភាគរយនៅក្នុងឆ្នាំនេះ ។
លោកស្រីបានបន្ថែមថា កសិកម្ម លោហធាតុ ឧស្សាហកម្ម ការដឹកជញ្ជូនទំនិញ ឧស្សាហកម្មវេចខ្ចប់ ឧស្សាហកម្មឱសថ និងឧស្សាហកម្មធុនស្រាល ផងដែរនឹងទទួលរងការខាតបង់៕
មតិយោបល់