ព័ត៌មានសេដ្ឋកិច្ច

ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ នឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានរម្លឹកជាថ្មី ចំពោះការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៧ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ សូមរម្លឹកជាថ្មីដល់ ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យនេះ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងនូវការកកស្ទះ ប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់។

យ៉ាងណាមិញ ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធ ក្នុងអំឡុងពេល ឬក្រោយការពន្យារពេលនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើន ដែលមានអចលនទ្រព្យស្ថិតក្នុងភូមិសាស្រ្តត្រូវជាប់ពន្ធលើអចលនទ្រព្យ នៃរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា បានមកប្រកាសបង់ពន្ធលើអចលនទ្រព្យរួចរាល់ហើយ សល់តែមួយចំនួនតូចផ្សេងទៀត ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ហើយអគ្គនាយកដ្ឋាន សង្ឃឹមដែរថា ម្ចាស់អចលនទ្រព្យទាំងអស់នឹងរួសរាន់ មកប្រកាសបង់ពន្ធបានទាន់ពេលវេលា និងបានគ្រប់ៗគ្នា តាមការកំណត់ជាក់ជាមិនខាន៕

មតិយោបល់