ព័ត៌មានជាតិ

ខណ្ឌជ្រោយចង្វារ និងច្បារអំពៅ អត់ភ្លើងប្រើដល់ម៉ោង២រសៀល

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

ក្នុងនោះ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង២៖០០នាទីរសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ទី១- តំបន់ភ្លើងលេខ P206 P408 P437 P489 ស្ថិតនៅភូមិ២ ភូមិ៣ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ(សាខាវត្តភ្នំ) និងទី២- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ២ រហូតដល់សង្កាត់វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)៕

EDC_18-24_08_16_AEDC_18-24_08_16_B

មតិយោបល់