ព័ត៌មានអន្តរជាតិ

ជនជាតិសិង្ហបុរី៤នាក់សង្ស័យជាអ្នកគាំទ្រក្រុម IS ស្ថិតនៅក្នុងដៃរបស់ ISA

សិង្ហបុរីៈ ជនជាតិសិង្ហបុរី៤នាក់ត្រូវបានគេសង្ស័យថាជាអ្នកគាំទ្រ ដល់ក្រុមទាហានរដ្ឋស៊ីស្លាមត្រូវបានស្ថិតនៅក្រោមការដោះស្រាយរបស់ច្បាប់សន្តិសុខផ្ទៃក្នុង(ISA)។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦។

មនុស្សពីរនាក់ត្រូវឃុំឃាំងដោយ ISA ក្រោយពេលពួកគេមានគម្រោងធ្វើដំណើរ ទៅប្រទេសស៊ីរី ដើម្បីចូលរួម ប្រយុទ្ធជាមួយក្រុមភេរវករ ហើយជនជាតិសិង្ហបុរី២នាក់ផ្សេងទៀត ត្រូវបានចេញបញ្ជារឹតបណ្តឹង។

ម្នាក់ក្នុងចំណោមជនសង្ស័យពីរត្រូវបានឃុំខ្លួន គឺជាអ្នកលាងរថយន្ត ឈ្មោះ Rosli Hamzah អាយុ ៥០ឆ្នាំ ត្រូវជាប់ពន្ធនាគារ២ឆ្នាំ ។ ជនសង្ស័យទី២ត្រូវបានឃុំខ្លួនដែរ ឈ្មោះ Mohamed Omar Mahadi ពួកគេទាំងពីរ បានចាប់ផ្តើម ចាប់អារម្មណ៍នឹងព្យាយាមទំនាក់ជាមួយក្រុង រដ្ឋអ៊ីស្លាមក្រោយពេល បានស្តាប់វិទ្យុដែលផ្សាយចេញពីតំបន់កោះ Batam ប្រទេសឥណ្ឌូនេស៊ីនិយាយអំពីសាសនានៅឆ្នាំ ២០០៩ ហើយត្រូវបានណែនាំឲ្យជួយគាំទ្រដល់ក្រុម IS នៅឆ្នាំ ២០១៤។

ចំណែកមនុស្សពីរនាក់ទៀតត្រូវបានចេញបញ្ជារឹតបណ្តឹង ទី១ គឺប្រពន្ធរបស់ Mohamed Omar Mahadi ឈ្មោះ Dian Faezah Ismail អាយុ ៣៤ឆ្នាំ មុខរបជាស្ត្រីមេផ្ទះ មិនឲ្យផ្លាស់ប្តូទីលំនៅ ឬ ធ្វើការ (មិនត្រូវបានគេទទួលយកឲ្យធ្វើការ) ឬធ្វើដំណើរចេញក្រៅប្រទេសដោយមិនមានការអនុម័តពីអាជ្ញាធរឡើយ។ ទី២ ឈ្មោះMohamad Reiney Noor Mohd អាយុ ២៦ឆ្នាំ មុខរបរ ជាអ្នកបច្ចេកទេស ស្ថិតនៅក្រោមបញ្ជារឹតបណ្តឹង ២ឆ្នាំ ក្រោយពេលនាងបានគាំទ្រក្រុមរដ្ឋអ៊ីស្លាមក្នុងឆ្នាំ ២០១៣។

សូបបញ្ជាក់ថានៅក្នុងឆ្នាំនេះ មានជនជាតិបង់ក្លាដែស៨នាក់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានឃុំខ្លួនក្រោមច្បាប់សន្តិសុខផ្ទៃក្នុង ៕

11

មតិយោបល់