ឥណ្ឌាៈ យ៉ាងហោចណាស់សត្វគោ៥០០ក្បាលបានស្លាប់ដោយសារការបង្អត់អាហារ ព្រោះតែរដ្ឋាភិបាល មិនព្រមបើកប្រាក់ខែឲ្យពលករ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សត្វគោរាប់រយក្បាលបានស្លាប់នៅក្នុងគ្រោល គោនៃកសិដ្ឋាន របស់រដ្ឋាភិបាលស្ថិតនៅរដ្ឋ Rajasthan ភាគខាងជើង ។
តាមប្រភពពីមន្ត្រីបានឲ្យដឹងថា ពលករ ២៦៦នាក់ដែលធ្វើការនៅក្នុងកសិដ្ឋាន បានធ្វើបាតុកម្មកាលពីខែមុនដើម្បីទាមទាបើកប្រាក់ខែរបស់ពួកគេដែលមិនបានបើកតាំងពីខែ ឧសភា មក។
លោក Devendra Kumar Yadav គ្រូពេទ្យសត្វរបស់រដ្ឋាភិបាលនិយាយថា សត្វគោជាង៥០០ក្បាលស្លាប់ដោយសារអត់អាហារ ហើយគ្រោលគោធំៗជាច្រើនទៀតកំពុងមានសត្វគោស្លាប់ជាបន្តបន្ទាប់ក្នុងមួយថ្ងៃចាប់ពី ២០ក្បាល់ឡើងទៅ។
យ៉ាងណាក៏ដោយបើតាមប្រភព រដ្ឋាភិបាលមិនទាន់មានចំណាត់ការ ឬដំណោះស្រាយណាមួយដើម្បីបញ្ចប់បញ្ហានេះនៅឡើយទេ ខណៈគោចេះបន្តស្លាប់កាន់តែច្រើនទៅៗ៕
មតិយោបល់