សេអ៊ូលៈ បើតាមប្រធានកងកម្លាំងសហរដ្ឋអាម៉េរិកកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិក នឹងត្រូវដាក់ពង្រាយនៅប្រទេស កូរ៉េខាងត្បូង ក្នុងរយៈពេល ៨ ទៅ១០ខែទៀត ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការប្រឆាំងការគម្រាមកំហែងពីសំណាក់ប្រទេស កូរ៉េខាងជើង។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Vincent K. Brooks មេបញ្ជាការរបស់ USFK ថ្លែងនៅក្នុងសិក្ខាសាលា ដែលរៀបចំឡើងដោយសមាគមកងទ័ពសាធារណរដ្ឋកូរ៉េ នៅទីក្រុង សេអ៊ូលថា «អ្នកនឹងបានឃើញការដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD។ នេះគឺជាការសម្រេចជាសម្ព័ន្ធមួយ វានឹងកើតឡើងក្នុងរយៈពេល ៨ ទៅ១០ខែខាងមុខនេះ។ ទាំងនេះគឺជាអង្គភាពកងទ័ព និងទំរង់នៃរចនាសម្ព័ន្ធដែលធំជាងនៅកោះ ហ្គូម ទៅទៀត»។
មតិយោបល់