ព័ត៌មានអន្តរជាតិ

កំពូលមហាអំណាចយោធាទាំង១០ នៅអាស៊ី

អន្តរជាតិ: Global Firepower គឺជាអង្គការមួយ ដែលជាអ្នកវាយតម្លៃ និងផ្ដល់ពិន្ទុ ដែលគេហៅកាត់ថា Power Index ឬ PwrIndx សម្រាប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីបញ្ជាក់ថា ប្រទេសនោះ​ជាមហាអំណាចគឺត្រូវអាស្រ័យទៅលើពិន្ទុនេះហើយ។

ការដាក់ពិន្ទុកសន្ទស្សន៍ថាមពលនៃជាតិសាសន៍មួយ របស់អង្គការ Global firepower គឺបានផ្ដោតទៅលើកត្តាចំនួន៥០ ដែលក្នុងនោះមានកត្តា​សំខាន់ៗដូចជា កម្លាំងពលកម្ម ធនធានធម្មជាតិ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ភូមិសាស្ដ្រ កម្លាំងយោធាជើងគោក អាកាស និងទឹក។

១. មហាយក្សចិន
ជាមួយនឹងទាហានសកម្មចំនួនជាង ២,៣ លាននាក់ បានធ្វើឲ្យគេទទួលស្គាល់ថា ប្រទេសនេះ មានចំនួនកងកម្លាំងយោធាដ៏ច្រើនបំផុត ក្នុងពិ​ភព​លោក​។ ប្រទេសចិន ជាមហាអំណាចយោធាមួយ ដែលបានអភិវឌ្ឍប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ និង អាវុធនុយក្លេអ៊ែរ ព្រមទាំងមានពិន្ទុកសន្ទស្សន៍​ថាមពល​ចំនួន ០.២៥៩៤។

២. ឥណ្ឌា
ជារដ្ឋមួយមានអាវុធនុយក្លេអ៊ែរ ដែលស្ថិតនៅលេងរៀងទី៣ ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធដ៏បំផុតរបស់ពិភពលោក និងជាមហាអំណាច​យោធា​ទី២ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុកសន្ទស្សន៍ថាមពលចំនួន ០.៣៨៧២។

៣. តួកគី
ប្រទេសតួកគី មានកងកម្លាំងប្រដាប់អាវុធដ៏ធំបំផុតលំដាប់ទី២ ដែលបានឈរជើងនៅអង្គការ NATO ។ ជាមួយនឹងពិន្ទុកសន្ទស្សន៍ថាមពលចំនួន ០.៥១៧១ បានធ្វើឲ្យប្រទេសមួយនេះ ស្ថិតនៅលេខរៀងទី៣ ក្នុងចំណោមមហាអំណាចយោធាក្នុងតំបន់អាស៊ី។

៤. កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូង បានកំណត់ផលិតផលក្នុងស្រុកសរុបចំនួន ២.៦ ភាគរយ និង ១៥ ភាគរយនៃការចំណាយទាំងអស់របស់រដ្ឋាភិបាល សម្រាប់កង​កម្លាំងយោធារបស់ខ្លួន។ ប្រទេសនេះ មានពិន្ទុកសន្ទស្សន៍ថាមពលចំនួន ០.៥៥៣៦។

៥. ជប៉ុន
ជប៉ុនជាប្រទេសទី៨ ដែលមានកងកម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក ហើយក៏ជាមហាអំណាចយោធាទី៥ ក្នុងតំបន់អាស៊ីផងដែរ ជាមួយនឹងពិន្ទុក​សន្ទស្សន៍ថាមពលចំនួន ០.៥៥៨១។

៦. អ៊ីស្រាអែល
ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលបានចំណាយផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍវិស័យយោធា។ ប្រទេសនេះ មានពិន្ទុក​សន្ទស្សន៍​ថាមពលចំនួន ០.៥៨៨៧។

៧. ប៉ាគីស្ថាន
ជាប្រទេសទី៧ ដែលមានកងម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក និងក៏ជាមហាអំណាចយោធាទី៧ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុកសន្ទស្សន៍​ថាមពលចំនួន ០.៧៣៦៩។

៨. តៃវ៉ាន់
ត្រូវបានគេទទួលស្គាល់ថា ជារដ្ឋមួយមានបច្ចេកវិទ្យាយោធាដ៏ទំនើប ដែលមានពិន្ទុកសន្ទស្សន៍ថាមពលចំនួន ០.៧៥៦៤។

៩. ឥណ្ឌូនេស៊ី
សម្រាប់ផលិតផលក្នុងស្រុកសរុបប្រមាណជា ៤ ភាគរយរបស់ប្រទេសនេះ ត្រូវបានចំណាយទៅលើវិស័យយោធា។ ប្រទេសឥណ្ឌូនេស៊ី មានទាហាន​សកម្មចំនួនជាង ៤០០.០០០ លាននាក់ និងមានពិន្ទុកសន្ទស្សន៍ថាមពលចំនួន ០.៨០០៨។

១០. អូស្រ្តាលី
ជាប្រទេសទី១៣ ដែលមានកងកម្លាំងយោធាដ៏ធំបំផុត ក្នុងពិភពលោក និងក៏ជាមហាអំណាចយោធាទី១០ ក្នុងតំបន់អាស៊ី ជាមួយនឹងពិន្ទុកសន្ទស្សន៍​ថាមពលចំនួន ០.៨២៥៣៕

យោធា

មតិយោបល់