ព័ត៌មានអន្តរជាតិ

សន្តិសុខកោះបាលី ត្រូវរឹតបណ្តឹងក្រោយពេលចាប់ខ្លួនជានសង្ស័យបំផ្ទុះគ្រាប់បែក

ឥណ្ឌូនេស៊ីៈ ប៉ូលិសម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរឥណ្ឌូនេស៊ីបានរឹតបណ្តឹងផ្នែកសន្តិសុខនៅលើកោះ បាលី ក្រោយសេចក្តីរាយការណ៍នៅចុងសប្តាហ៍ អំពីជនសង្ស័យជាទាហានបានរៀបចំផែនការវាយប្រហារលើកោះកម្សាន្តដ៏ស្រស់ស្អាតមួយនេះ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៣ ខែ សហា ឆ្នាំ ២០១៦ ។

លោកស្នងការ Sugen Priyanto បាននិយាយថា «ទាក់ទងជាមួយព័ត៌មានស្តីអំពីការចាប់ខ្លួនភេរវករម្នាក់ និងគម្រោងធ្វើសកម្មភាពនៅលើកោះបាលី យើងកំពុងបង្កើនសន្តិសុខ នៅទីតាំងនៃច្រកជាច្រើន ទៅកាន់កោះបាលី ចំនុចផ្តោតអារម្មណ៍សំខាន់របស់ពួកយើង គឺកំពង់ផែរតូចៗ ដែលនៅលាតសន្ធឹងជុំវិញ កោះបាលី»។ លោកបានបន្ថែមថាច្រកចូលក្រៅផ្លូវការក៏ត្រូវបានត្រួតពិនិត្យផងដែរ។

ប៉ូលិសប្រឆាំងភេរវកម្មបាននិយាយថាកាលពីចុងសប្តាហ៍នេះថា ពួគគេបានកំពុងស៊ើបអង្កេត ថាតើជនសង្ស័យដែលជាទាហានត្រូវបានចាប់ខ្លួននៅក្នុងកោះស៊ូម៉ាត្រកាលពីសប្តាហ៍មុន មានផែនការវាយប្រហារនៅលើកោះបាលី ។

ប៉ូលិសរកឃើញគ្រាប់បែកមួយគ្រាប់ និង ឧបករណ៍បំផ្ទុះមានឥទ្ធិពលខ្លាំងមួយនៅក្នុងអំឡុងពេលវាយឆ្មក់ទៅលើផ្ទះជនសង្ស័យ។យោងតាមសម្តីអ្នកនាំពាក្យរបស់ប៉ុលិស ជាតិបានឲ្យដឹងថា ជនសង្ស័យបានសារភាព ថាខ្លួនមានផែនការវាយប្រហារលើកោះបាលីមែន ប៉ុន្តែមិនមានព័ត៌មានលម្អិលទេ៕

ayana-resort-bali-2880x1800-22641Indonesia bomber

មតិយោបល់