អង់ការ៉ា:ស្ថានទូត អាមេរិក ប្រចាំប្រទេស តួកគី បានព្រមានប្រជាជនរបស់ខ្លួន អំពីអំពើភេរវកម្ម ដែលអាចកើតមាន នៅតំបន់ទេសចរណ៍ល្បីៗ នៅទីនោះ ដូច្នេះពលរដ្ឋ អាមេរិក ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។
ស្ថានទូត អាមេរិក នៅអង់ការ៉ា បានចេញសេចក្តីថ្លែងការណ៍ ដូច្នេះថា «រដ្ឋាភិបាលអាមេរិក បានបន្ត តាមដានស្ថានការណ៍ និង បានយល់ដឹងបន្ថែមទៀត ជុំវិញអំពើភេរវកម្ម ដែលនៅតែជា ការគម្រាមកំហែង នឹងអាចកើតមាន ទៅលើតំបន់ទេសចរណ៍ល្បីៗ នៅក្នុង ប្រទេស តួកគី»។
គួរបញ្ជាក់ថា ប្រទេស តួកគី ជាគោលដៅធំមួយ សម្រាប់ការវាយប្រហារ ដោយភេរវករអន្តរជាតិ ហើយក្នុងនោះ អាមេរិក បានព្រមានថា អំពើភេរវកម្ម នឹងអាចកើតមានឡើង នៅតំបន់សំខាន់ៗ ដូចជា ទីក្រុង អ៊ីស្តង់ប៊ុល និង អង់តាល់យ៉ា ផងដែរ៕
មតិយោបល់