ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបាញ់មន្ត្រីអាវុធហត្ថ ក្បែរផ្ទះ កូននាយករដ្ឋមន្ត្រី

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ពេលនេះ ជនសង្ស័យ២នាក់ត្រូវ សមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបាញ់តបតជាមួយកម្លាំងកងរាជអាវុធហត្ថ ក្រោយពីដណ្ដើមកាំភ្លើង។

តាមសេចក្តីរាយការណ៍មកថា មន្ត្រីអាវុធហត្ថ២នាក់ បានរងរបួស ត្រូវបានគេដឹកយកទៅសង្គ្រោះ ក្រោយពីត្រូវក្រុមជនសង្ស័យបាញ់ ខណៈសមត្ថកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅតាមកំណត់ផ្លូវ៣៥១ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ក្បែរផ្ទះលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម៉ោង៤:២៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

គិតត្រឹម ម៉ោង៤:២៥នាទីនេះ សមត្ថកិច្ចកំពុងទ្បោមពទ្ធ័នៅកន្លែងកើតហេតុ ហើយអ្នកដែលគ្មានភារកិច្ច មិនត្រូវបានអនុញ្ញាតិ ឲ្យចូលនោះទ្បើយ៕

photo_2016-04-27_16-34-10 photo_2016-04-27_16-34-03 photo_2016-04-27_16-34-04 photo_2016-04-27_16-34-06 photo_2016-04-27_16-34-08
photo_2016-04-27_16-21-21 photo_2016-04-27_16-21-24 photo_2016-04-27_16-21-23

មតិយោបល់