ថៃៈ បន្ទាប់ព្រះមហាក្សត្រថៃ Bhumibol Adulyadej សោយទិវង្គត ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសនេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគក់ សម្រាប់ប្រជាជន ក្រោយរដ្ឋាភិបាលបានប្រកាសឲ្យធ្វើការកាន់ទុក្ខរយៈពេល ១ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។
អំទ្បុងពេលកាន់ទុក្ខនេះដែរ រាល់កម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ដែលមានការផ្សាយបែបកម្សាន្ត និងបណ្ដាក្លិប មានការរាំរេកសប្បាយ ឬទីកន្លែងកម្សាន្ដមួយចំនួន សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ ត្រូវបានផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមគ្នានេះដែរ ការរៀបអាពាហ៍ពិពាហ៍ ចំពោះកូនប្រុសស្រីក្នុងឆ្នាំនេះ ត្រូវបានច្បាប់មិនអនុញ្ញាតនោះទេ គឺត្រូវលើកទៅធ្វើវានៅឆ្នាំក្រោយ ដោយសារវាស្ថិតនៅអំទ្បុងពេលនៃការកាន់ទុក្ខ។
អ្វីដែលអាក្រក់ជាងនេះទៅទៀត កាន់តែរីករាលដាលជនចំណាកស្រុកជាច្រើន មកពីបណ្ដាខេត្តជនបទ និងមនុស្សរាប់ពាន់នាក់ ចូលមកកាន់ព្រះបរមរាជវាំង ដែលធ្វើឲ្យអាជីវកម្ម និងភោជនីយដ្ឋានភាគច្រើននៅតាមខេត្ត ត្រូវបានបិទទ្វា៕
មតិយោបល់