កោះកុងៈ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូនៃក្រសួងបរិស្ថាន បានរៀបចំពិធីផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន៤ ពីក្រសួងបរិស្ថានទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង នៅខេត្តកោះកុង។
គម្រោងសម្បទានដីសេដ្ឋកិច្ចដែលបានផ្ទេរនោះមាន៖ ក្រុមហ៊ុន LYP, លឹមលុង, កោះកុង អេស អ៊ី ហ្សិត និង Green Rich និងផ្ទេរតំបន់ការពារធម្មជាតិថ្មីចំនួន៣កន្លែង គឺឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃឲ្យមកក្រសួងបរិស្ថាន៕
មតិយោបល់