ព័ត៌មានអន្តរជាតិ

អេក្វាទ័របង្កើត គណៈកម្មាធិការត្រួតពិនិត្យ ការសាងសង់សំណង់អគារ ទ្បើងវិញក្រោយគ្រោះរញ្ជួយដី

អេក្វាទ័រៈ បើតាមការិយាល័យរបស់ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោកប្រធានាធិបតី Rafael Correa នឹងបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីត្រួតពិនិត្យការសាងសង់សំណង់អគារទ្បើងវិញ នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

សម្រាប់សំណើរក្នុងការបង្កើតគណៈកម្មាធិការនេះ ត្រូវបានដាក់ចូលទៅក្នុងកិច្ចប្រជុំដំបូងកាលពីថ្ងៃចន្ទ ក្រោមអធិបតីលោក Correa។

គួរបញ្ជាក់ផងដែរថា ក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រនៅអេក្វាទ័រ បានបណ្ដាលឲ្យមនុស្សចំនួន ៦៥៩នាក់បានស្លាប់ និងជាង ៤.៦០៥នាក់ទៀត រងរបួស ព្រមទាំងអ្នកបាត់ខ្លួនចំនួន ៤០នាក់ និង២៩.០៦៧នាក់ទៀតកំពុងគ្មានជម្រក នេះបើយោងតាមការប៉ាន់ប្រមាណជាផ្លូវការរបស់មន្ត្រី៕

photo_2016-04-29_11-16-45

មតិយោបល់