រុស្ស៊ី:ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដែលនាំចេញស្រូវសាលី ធំជាងគេបំផុតនៅលើសកលលោក បន្ទាប់ពីបានវ៉ាដាច់សហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។
លោក Alexander Tkachev រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់រុស្ស៊ី បានថ្លែងថា «ប្រទេសរុស្ស៊ី នឹងផ្គត់ផ្គង់ស្រូវសាលីលើទីផ្សារអន្តរជាតិឲ្យបានប្រមាណ ២៥លានតោននៅដំណាច់ឆ្នាំ ២០១៦នេះ។ យើងបានក្លាយជាប្រទេសដែលនាំមុខគេក្នុងការនាំចេញស្រូវសាលី ដោយនាំមុខ កាណាដា និងសហរដ្ឋអាមេរិក»។
យោងតាមទិន្នន័យពីក្រសួងកសិកម្មប្រទេសរុស្ស៊ី កាលពីឆ្នាំមុនបាននាំចេញពោត ១៣,២លានតោន, អង្ករ ១,១លានតោន, សណ្តែងសៀង ២,៧ លានតោន, និង អង្ករសាលី ១លានតោន។ សរុបនៃការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីគឺ ១០៤,៨ លានតោន៕
មតិយោបល់